ប័ណ្ណនិម្មិត

ការទូទាត់ ឬការទិញទំនិញដោយមិនប្រើប្រាស់សាច់ប្រាក់

ហេតុអ្វីត្រូវប្រើប្រាស់ប័ណ្ណនិម្មិត?

  • អតិថិជនដែលពុំទាន់មានប័ណ្ណវីសារបស់ធនាគារ

  • មិនចង់ចំណាយពេលវេលាធ្វើដំណើរទៅស្នើសុំប័ណ្ណវីសានៅសាខារបស់ធនាគារសម្រាប់អតិថិជនដែលមានគណនីរួចហើយ

  • មិនចង់រង់ចាំប័ណ្ណវីសា 01 ទៅ 02សប្តាហ៍

  • ការពារសុវត្ថិភាពប័ណ្ណវីសារបស់លោកអ្នកពីការលួចពីសំណាក់ជនខិលខូច (Hacker)

Customer using internet banking on a laptop

តើអ្វីជាប័ណ្ណនិម្មិត?

  • ប័ណ្ណវីសានិម្មិត CPBank គឺជាប័ណ្ណដែលអាចប្រើបានដូចប័ណ្ណ Visa ធម្មតា តែខុសត្រង់ថាប័ណ្ណនិម្មិតនេះជាប័ណ្ណដែលបង្កើតដោយខ្លួនឯងបានក្នុងទូរស័ព្ទដៃ និងកំណត់កម្រិតទំហំទឹកប្រាក់បានរហូតដល់ 2,500ដុល្លារ និងអាចបង្កើនទំហំទឹកប្រាក់បន្ថែមបាន។

  • បន្ទាប់ពីបង្កើតប័ណ្ណនិម្មិតរួចរាល់ហើយ លោកអ្នកអាចប្រើប័ណ្ណនេះដើម្បីទិញទំនិញអនឡាញពីវេបសាយអនឡាញល្បីៗបានដូចជា៖ Amazon, Google Play, App Store, ebay, Air Asia, Expedia, Alibaba.com, Taobao.com, Agoda, Booking.com, Netflix, Ali Express, Foodpanda, Nham24, BLOC Food delivery,…

អត្ថប្រយោជន៍នៃប័ណ្ណនិម្មិត

  • មិនគិតកម្រៃសេវា

  • បង្កើតប័ណ្ណភ្លាម អាចទូទាត់ទំនិញបានភ្លាមៗ

  • ទូទាត់អនឡាញបានយ៉ាងមានសុវត្ថិភាព

  • ទិញទំនិញអនឡាញបានដោយគ្រាន់តែប្រើប្រាស់ទូរសព្ទដៃ

  • អាចកំណត់ទំហំនៃការចំណាយប្រចាំថ្ងៃបាន

  • ត្រួតពិនិត្យរបាយការណ៍បានយ៉ាងងាយស្រួលតាមរយៈសេវាធនាគារចល័ត CPBank

លក្ខខណ្ឌ និងកម្រៃសេវា

រូបិយប័ណ្ណ

ដុល្លារ

ប្រភេទប័ណ្ណ

VISA

ចំនួនកំណត់ទំហំទឹកប្រាក់

1 – 2,500ដុល្លារ ក្នុងមួយប័ណ្ណ

កម្រៃបង្កើតប័ណ្ណ

មិនគិតថ្លៃ

កម្រៃសេវាកម្មប្រចាំខែ ប្រចាំឆ្នាំ

មិនគិតថ្លៃ

ចំនួនប័ណ្ណដែលអាចប្រើបាន

ការបង្កើតប័ណ្ណបានរហូតដល់ 10ប័ណ្ណ

ចំនួនប័ណ្ណដែលអាចប្រើបាន

1ខែ – 5ឆ្នាំ

អត្រាការប្រាក់

មិនមាន

ការទិញទំនិញ

មិនមានកំណត់