ចាប់ផ្តើមប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណិតជាមួយ CPBank ឥឡូវនេះ

សុវត្ថិភាពខ្ពស់

  • បង្កើនលំហូរសាច់ប្រាក់ និងធានាថាបុគ្គលិករបស់អ្នកទទួលបានប្រាក់បៀវត្សរ៍បានរហ័ស និងទាន់ពេលវេលា

  • ចំណេញពេលវេលា និងថវិកា ដោយកាត់បន្ថយតម្រូវការកាន់សាច់ប្រាក់ច្រើន ឬការចេញមូលប្បទានបត្រ (សែក) នៅថ្ងៃបើកប្រាក់បៀវត្សរ៍

  • រក្សាមូលនិធិរបស់ក្រុមហ៊ុនប្រកបដោយសុវត្ថិភាពដោយសារមិនចាំបាច់ដឹកជញ្ជូនសាច់ប្រាក់ពីធនាគារមកកាន់ការិយាល័យ

  • តាមដានការចំណាយតាមរយៈសេវាធនាគារចល័ត (Mobile Banking) ដោយឥតគិតថ្លៃ

  • ដំឡើងម៉ាស៊ីន ATM នៅជិតក្រុមហ៊ុនរបស់អ្នក

  • ផ្ទេរប្រាក់ក្នុងស្រុកដោយឥតគិតថ្លៃ

  • អត្រាពិសេសសម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេស

  • អត្រាការប្រាក់ពិសេសសម្រាប់ប្រាក់បញ្ញើមានកាលកំណត់

  • អត្រាការប្រាក់ពិសេសសម្រាប់កម្ចី (អតិថិជនក្នុងស្រុក)

សេវាធនាគារ ២៤/៧

  • អាចដកប្រាក់ក្រៅម៉ោងធ្វើការដោយប្រើកាត ATM បាន ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ រួមទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកផងដែរ

  • អាចធ្វើការដកប្រាក់បាននៅតាមបណ្តាខេត្តនានាដែលមានសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា

  • ទទួលបានការប្រាក់ពីគណនីសន្សំនៅចុងខែនីមួយៗ ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតពីសេវាកម្មធនាគាររបស់ធនាគារ ប្រៃសណីយ៍កម្ពុជា

  • ផ្ទេរប្រាក់ក្នុងស្រុកដោយឥតគិតថ្លៃ

  • បុគ្គលិករបស់អ្នកអាចទទួលបានកម្ចីផ្ទាល់ខ្លួនដោយមិនចាំបាច់មានទ្រព្យបញ្ចាំ

សេវាធនាគារតាមអ៊ីនធឺណិត

ងាយស្រួល មិនស្មុគស្មាញ និងមានសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ចំណាំ៖ សេវាធនាគារតាមអ៊ីនធឺណិតសម្រាប់បុគ្គល (Individual Internet Banking) នឹងត្រូវបញ្ឈប់ដំណើរការចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥។ សូមចុះឈ្មោះ ឬចូលប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណិតសម្រាប់អាជីវកម្ម (Corporate Internet Banking) សម្រាប់អតិថិជនជាក្រុមហ៊ុន/អាជីវកម្ម និង/ឬ ប្រើប្រាស់កម្មវិធី CPBank App សម្រាប់អតិថិជនទូទៅ។

Customer using internet banking on a laptop

របៀបចុះឈ្មោះ

ដើម្បីចុះឈ្មោះប្រើប្រាស់សេវា CPBank Internet/Mobile Banking អ្នកត្រូវតែ៖

  • មានគណនីជាមួយធនាគារ

  • មានអាសយដ្ឋានអ៊ីមែលផ្ទាល់ខ្លួន និងលេខទូរស័ព្ទ

  • បំពេញទម្រង់ពាក្យស្នើសុំដែលពាក់ព័ន្ធ

សូមអនុវត្តតាមជំហានងាយៗទាំងនេះដើម្បីចាប់ផ្តើមប្រើប្រាស់សេវា CPBank Internet/Mobile Banking៖

  • ទាញយក និងបំពេញទម្រង់បែបបទអតិថិជន

  • អញ្ជើញទៅកាន់សាខាធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank) ណាមួយ ដើម្បីដាក់ទម្រង់ពាក្យស្នើសុំចុះឈ្មោះ និងឯកសារចាំបាច់ផ្សេងទៀត រួចចុះហត្ថលេខានៅចំពោះមុខមន្ត្រីបម្រើអតិថិជន

  • ឈ្មោះគណនី (USER ID) និងពាក្យសម្ងាត់របស់អ្នកសម្រាប់ចូលប្រើ CPBank Internet/Mobile Banking នឹងត្រូវបានផ្ញើទៅកាន់អាសយដ្ឋានអ៊ីមែលដែលបានចុះឈ្មោះ

  • ចូលប្រើប្រាស់ជាបន្ទាន់ ដើម្បីផ្លាស់ប្តូរពាក្យសម្ងាត់បណ្តោះអាសន្នរបស់អ្នក ក្នុងគោលបំណងបើកដំណើរការសេវា CPBank Internet/Mobile Banking

  • ប្រសិនបើមានចម្ងល់ផ្សេងៗ សូមទាក់ទងមកកាន់សាខាដែលនៅជិតលោកអ្នកបំផុត ឬមជ្ឈមណ្ឌលទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ +855 (0) 70 200 002 / 1800​200 888 (ឥតគិតថ្លៃ)

  • ទស្សនាវីដេអូបង្រៀនស្តីអំពីសេវាធនាគារតាមអ៊ីនធឺណិតសម្រាប់អាជីវកម្ម

Customer using internet banking on a laptop