ប័ណ្ណ អេធីអឹម

ងាយស្រួលប្រើប្រាស់​ជាមួយ​​ម៉ាស៊ីនអេធីអឹម សម្រាប់​តម្រូវការធនាគារប្រចាំថ្ងៃរបស់អ្នក

លក្ខណៈប្រើប្រាស់

  • ដកប្រាក់ ពី ម៉ាសុីនអេធីអឹម របស់ធនាគារ ដែលជាសមាជិកក្នុងប្រព័ន្ធ CSS ដ៏ច្រើន នៅក្នុងរាជធានីភ្នំពេញនិងនៅតាមខេត្ត

  • មិនត្រូវការវត្ថុបញ្ចាំ ឬសមតុល្យប្រាក់បញ្ញើអប្បបរមា

  • ឈ្មោះរបស់អ្នកត្រូវបានបោះពុម្ពលើប័ណ្ណអេធីអឹមរបស់អ្នក

  • គ្មានថ្លៃស្នើសុំ/ការអនុម័ត

Customer using internet banking on a laptop

ប័ណ្ណអេធីអឹម

គឺជាប័ណ្ណទូទាត់ ដែលអាចឱ្យអតិថិជនប្រើជាមួយ ម៉ាស៊ីនអេធីអឹម ឬបណ្តាញផ្សេងៗទៀត។ ការប្រើប្រាស់ គឺអាស្រ័យលើទឹកប្រាក់ ដែលមាននៅក្នុងគណនីសន្សំ ឬគណនីចរន្តរបស់ម្ចាស់ប័ណ្ណ ។ នៅពេលម្ចាស់ប័ណ្ណធ្វើប្រតិបត្តិការតាមម៉ាស៊ីនអេធីអឹម/ម៉ាស៊ីនឆូតប័ណ្ណ ចំនួនទឹកប្រាក់ ត្រូវបានកាត់ដោយផ្ទាល់ពីគណនីសន្សំ ឬគណនីចរន្ត ដែលមានជាមួយធនាគារ ប្រៃសណីយ៍កម្ពុជា។

ជាមួយប្រព័ន្ធ CSS, ប័ណ្ណអេធីអឹមរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា អាចប្រើប្រាស់ ដើម្បីដកប្រាក់ទូទាំងប្រទេសនៅតាមម៉ាស៊ីនអេធីអឹមរបស់ធនាគារ ដែល ជាសមាជិកក្នុងប្រព័ន្ធ CSS ។ អ្នកកាន់ប័ណ្ណអេធីអឹម ត្រូវការមើលឡូហ្កូ CSS នៅលើម៉ាស៊ីនអេធីអឹម ដើម្បីបញ្ជាក់ពីសមាជិកភាព របស់ ធនាគារនោះ។

ថ្លៃសេវា

សេវាកម្ម

តម្លៃសេវា

  • កម្រៃសេវាប្រចាំឆ្នាំ

ឥតគិតថ្លៃ

តម្រូវការឯកសារ

  • តម្រូវការឯកសារ

  • ឯកសារបញ្ជាក់ទីលំនៅ

លក្ខខណ្ឌសម្រាប់ប័ណ្ណឥណទាន

  • អាយុរបស់អ្នកស្នើសុំ៖ ១៨ – ៧០ ឆ្នាំ

ប័ណ្ណ អេធីអឹម | CPBank Cambodia