គណនីសន្សំច្រើនកើនទ្រព្យ

គឺជាគណនីដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជន ដោយផ្តល់ការប្រាក់បន្ថែមជូនអតិថិជន ទៅតាមសមតុល្យនៅសល់នៅក្នុងគណនីរបស់ពួកគេ។អត្រាការប្រាក់ ដែលផ្តល់ជូន គឺអាស្រ័យទៅតាមសមតុល្យប្រាក់បញ្ញើ។

សមតុល្យ

ប្រាក់ដុល្លារ

ប្រាក់រៀល

រហូតដល់ $ ៣,០០០

១.៧៥%

១.៧៥%

>$ ៣,០០០ ទៅ $ ២០,០០០

២.០០%

២.០០%

> $ ២០,០០០ ទៅ  $ ៥០,០០០

២.៥០%

២.៥០%

> $ ៥០,០០០

២.៧៥%

២.៧៥%

អត្ថប្រយោជន៍៖

  • ការដាក់ប្រាក់លើកដំបូង៖ ៥ដុល្លារ / ២០,០០០រៀល

  • ប្រាក់តម្កល់គណនីអប្បបរមា៖ ១ដុល្លារ / ៤,០០០រៀល

  • អត្រាការប្រាក់ខ្ពស់

  • គណនីសន្សំនេះអាចបើកជា ប្រាក់រៀល និង ប្រាក់ដុល្លារ

  • ផ្តល់ជូនសៀវភៅសន្សំដោយឥតគិតថ្លៃ

  • ផ្តល់ជូន របាយការណ៍ធនាគារ (Bank Statement) មួយខែម្តងដោយឥតគិតថ្លៃ

  • ផ្តល់ជូន ប័ណ្ណវីសា (Visa Card) និងសេវាធនាគារចល័ត (Mobile Banking) ដោយឥតគិតថ្លៃ

  • ផ្តល់ជូនការបញ្ចុះតម្លៃពិសេសពីដៃគូអាជីវកម្មដោយគ្រាន់តែបង្ហាញប័ណ្ណរបស់ធនាគារ

  • ងាយស្រួលក្នុងការប្រតិបត្តិការសាច់បា្រក់តាមរយះ សេវាធនាគារចល័ត និង តាមម៉ាស៊ីន ATM (សមាជិក CSS)

Customer using internet banking on a laptop

ឯកសារតម្រូវ៖

និវាសនជន (ជនជាតិខ្មែរ)

អនិវាសនជន (ជនបរទេស)

  • រូបវន្តបុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ

  • អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន (មានសុពលភាពយ៉ាងតិច ៣ខែ) / សៀវភៅគ្រួសារ / សៀវភៅស្នាក់នៅ / ប័ណ្ណបើកបរ / ប័ណ្ណសម្គាល់ខ្លួនចេញដោយស្ថាប័នរដ្ឋ

  • មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ

  • លិខិតឆ្លងដែន (មានសុពលភាព)

  • ឯកសារបញ្ជាក់ទីលំនៅអចិន្ត្រៃយ៍ / លិខិតបញ្ជាក់ការងារ / កិច្ចសន្យាជួលផ្ទះ / កិច្ចសន្យាការងារ / ឯកសារបញ្ជាក់អាជីវកម្មផ្ទាល់ខ្លួន

សម្គាល់៖

  • អតិថិជនត្រូវមានមុខរបរ ឬអាជីវកម្មស្របច្បាប់ និងមិនមានជាប់ទោសឧក្រិដ្ឋ ឬបទល្មើសផ្សេងៗ

  • សិស្សានុសិស្សក៏មានសិទ្ធិក្នុងការបើកគណនីជាធនាគារបាន

  • តម្លៃសេវាកម្មគណនីគ្មានប្រតិបត្តិការ(គ្មានប្រតិបត្តិការចាប់ពី ១២ ខែ)៖ ឥតគិតថ្លៃ៕

  • ទម្រង់ស្នើសុំ៖ MKT_02_Corporate_Account

  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ www.cambodiapostbank.com.kh/T&C