គណនីបញ្ញើសន្សំមានកាលកំណត់

ជាប្រភេទគណនីសន្សំមានកាលកំណត់ច្បាស់លាស់សម្រាប់អតិថិជនដែលមានបំណងសន្សំដើម្បីបង្កើនទ្រព្យជាមួយនឹងអត្រាការប្រាក់ខ្ពស់។

សន្សំរយៈពេលខ្លី
នីតិបុគ្គល & ការប្រាក់ចុងគ្រា
គិតជាខែប្រាក់រៀលប្រាក់ដុល្លារ
៣ ខែ២,៧៥%២.៥០%
៦ ខែ៣.០០%២.៧៥%
៩ ខែ៣.២៥%៣.០០%
១២ ខែ៣.៥០%៣.២៥%
សន្សំរយៈពេលវែង
នីតិបុគ្គល & ការប្រាក់ចុងគ្រា
គិតជាខែប្រាក់រៀលប្រាក់ដុល្លារ
២៤ ខែ៣.៧៥%៣.៥០%
៣៦ខែ៤.០០%៣.៧៥%
៤៨ ខែ៤.២៥%៤.០០%
≥ ៦០ ខែ៤.៥០%៤.២៥%

អតិថិជននីតិបុគ្គលដែលដាក់ប្រាក់បញ្ញើសន្សំមានកាលកំណត់រយៈពេលខ្លី អាចស្នើសុំដកការប្រាក់ប្រចាំខែបាន ប៉ុន្ដែអត្រាការប្រាក់សម្រាប់ប្រភេទគណនីបញ្ញើសន្សំដកការប្រាក់ប្រចាំខែ គឺត្រូវទាបជាងអត្រាការប្រាក់ក្នុងតារាងខាងលើ ០,២៥% តាមគ្រប់រយៈពេលបញ្ញើ។

អត្ថប្រយោជន៍៖

  • អត្រាការប្រាក់ខ្ពស់

  • គណនីសន្សំនេះអាចបើកជា ប្រាក់រៀល និងប្រាក់ដុល្លារ

  • ផ្តល់ជូនសៀវភៅសន្សំដោយឥតគិតថ្លៃ

  • ផ្តល់ជូន របាយការណ៍ធនាគារ (Bank Statement) មួយខែម្តងដោយឥតគិតថ្លៃ

  • ផ្តល់ជូន ប័ណ្ណវីសា (Visa Card) និងសេវាធនាគារចល័ត (Mobile Banking) ដោយឥតគិតថ្លៃ

  • ផ្តល់ជូនការបញ្ចុះតម្លៃពិសេសពីដៃគូអាជីវកម្មដោយគ្រាន់តែបង្ហាញប័ណ្ណរបស់ធនាគារ

  • ងាយស្រួលក្នុងការប្រតិបត្តិការសាច់បា្រក់តាមរយះ សេវាធនាគារចល័ត និង តាមម៉ាស៊ីន ATM (សមាជិក CSS)

Customer using internet banking on a laptop

ឯកសារតម្រូវ៖

និវាសនជន (ជនជាតិខ្មែរ)

អនិវាសនជន (ជនបរទេស)

  • រូបវន្តបុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ

  • អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន (មានសុពលភាពយ៉ាងតិច ៣ខែ) / សៀវភៅគ្រួសារ / សៀវភៅស្នាក់នៅ / ប័ណ្ណបើកបរ / ប័ណ្ណសម្គាល់ខ្លួនចេញដោយស្ថាប័នរដ្ឋ

  • មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ

  • លិខិតឆ្លងដែន (មានសុពលភាព)

  • ឯកសារបញ្ជាក់ទីលំនៅអចិន្ត្រៃយ៍ / លិខិតបញ្ជាក់ការងារ / កិច្ចសន្យាជួលផ្ទះ / កិច្ចសន្យាការងារ / ឯកសារបញ្ជាក់អាជីវកម្មផ្ទាល់ខ្លួន

សម្គាល់៖

  • អតិថិជនត្រូវមានមុខរបរ ឬអាជីវកម្មស្របច្បាប់ និងមិនមានជាប់ទោសឧក្រិដ្ឋ ឬបទល្មើសផ្សេងៗ

  • សិស្សានុសិស្សក៏មានសិទ្ធិក្នុងការបើកគណនីជាធនាគារបាន

  • សម្រាប់ការជ្រើសរើសលក្ខខណ្ឌបន្តដោយស្វ័យប្រវត្តិ (Auto Rollover) ប្រសិនបើពុំមានការស្នើសុំផ្លាស់ប្តូរលក្ខខណ្ឌពីអតិថិជននៅពេលគណនីដល់កាលកំណត់ នោះនឹងត្រូវសន្មតថាម្ចាស់គណនីយល់ព្រមបន្តរយៈពេលដាក់ប្រាក់បញ្ញើរួមជាមួយនឹងលក្ខខណ្ឌបច្ចុប្បន្នដែលធនាគារកំពុងអនុវត្ត

  • តម្លៃសេវាកម្មគណនីគ្មានប្រតិបត្តិការ (គ្មានប្រតិបត្តិការចាប់ពី ១២ ខែ)៖ មិនមាន៕

  • ទម្រង់ស្នើសុំ៖ MKT_02_Corporate_Account

  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ www.cambodiapostbank.com.kh/T&C