ឥណទានសម្រាប់ពលករ

កំពុងស្វែងរកឥណទានខ្នាតតូចដែល រហ័ស សុវត្ថិភាព និងងាយស្រួលក្នុងការស្នើសុំមែនទេ? ឥណទានឌីជីថលណាណូរបស់យើងត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរយៈពេលខ្លីរបស់អ្នក ដោយមិនមានភាពតានតឹង ក្នុងការរៀបចំឯកសារ ឬពេលវេលារង់ចាំយូរនោះទេ។ មិនថាលោកអ្នកត្រូវការចំណាយបន្ទាន់ ការចំណាយប្រចាំថ្ងៃ ឬសាច់ប្រាក់បន្ថែមបន្តិចបន្តួចដើម្បីប្រើប្រាស់នោះទេ ប្រាក់កម្ចី Nano Digital ផ្តល់ឱ្យអ្នកនូវការស្នើឥណទានភ្លាមៗតាមរយៈស្មាតហ្វូនរបស់អ្នក (សេវាធនាគារចល័ត CPBank) យ៉ាងរហ័ស ងាយស្រួល និងដោយសុវត្ថិភាព។

លក្ខណៈពិសេសរបស់ ឥណទានឌីជីថលណាណូ ផ្តល់អោយដូចជា៖

  • អត្រាការប្រាក់ប្រកួតប្រជែង

  • រយៈឥណទានរហូតដល់ ១២ ខែ

  • ទំហំប្រាក់ឥណទានរហូតដល់ ១,០០០ ដុល្លារ

  • មិនតម្រូវឱ្យមានទ្រព្យធានា

  • ការអនុម័តភ្លាមៗ– គ្មានការបំពេញឯកសារ គ្មានការរង់ចាំ

  • លក្ខខណ្ឌមានតម្លាភាព– លក្ខខណ្ឌច្បាស់លាស់ និងគ្មានថ្លៃលាក់បាំង ឬថ្លៃសេវាបន្ថែម

  • អាចប្រើប្រាស់ សេវាធនាគារ ចល័ត

  • ការទូទាត់ សង ក្នុង កម្រិតសមរម្យ និង មានភាពបត់បែន

Customer using internet banking on a laptop

សម្គាល់៖

  • ឥណទាននេះត្រូវឆ្លងកាត់​ការ​វាយតម្លៃ​តាមរយៈពត៌មាននៃការដាក់ស្នើសុំ ធ្វើការផ្ទៀងផ្ទាត់ ការ​អនុម័ត និងការសងប្រាក់វិញតាមរយៈអនឡាញ (សេវាធនាគារចល័ត CPBank) ។

  • ធនាគាររក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌណាមួយ ក្នុង​ករណីចាំបាច់​ ដោយមិនចាំបាច់ជូនដំណឹងជាមុន។

ឥណទានសម្រាប់ពលករ | CPBank Cambodia