ពន្ធគយ និងអាករ

ចាប់ផ្តើមប្រើប្រាស់សេវាធនាគារឌីជីថលជាមួយ CPBank ឥឡូវនេះ

ធនាគារ ប្រៃសណីយ៍កម្ពុជា មានបម្រើសេវាប្រមូលប្រាក់បង់ពន្ធជាច្រើនប្រភេទរួមមាន៖

  • ពន្ធ-អាករគ្រប់ប្រភេទ

  • ពន្ធលើអចលនទ្រព្យ

  • ពន្ធលើមធ្យោបាយធ្វើដំណើរ

អំពីផលិតផល

សេវាប្រមូលប្រាក់បង់ពន្ធ ជាសេវាប្រមូលសាច់ប្រាក់មួយប្រភេទដែល ធនាគារ ប្រៃសណីយ៍កម្ពុជា ផ្តល់ជូនអតិថិជន និងសាធារណជនទាំងអស់ដែលជាប់កាតព្វកិច្ចបង់ពន្ធជូនរដ្ឋដូចជា៖ ពន្ធអាករគ្រប់ប្រភេទ ពន្ធលើអចលនទ្រព្យ និងពន្ធលើមធ្យោបាយធ្វលដំណើរជាដើម។ មានន័យថា អតិថិជនពុំចាំបាច់កាន់សាច់ប្រាក់ទៅកាន់អគ្គនាយកដ្ឋានពន្ធដារដើម្បីបង់ពន្ធនោះឡើយ។

ប្រភេទរូបិយប័ណ្ណ

ធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលប្រមូលប្រាក់បង់ពន្ធជូនរដ្ឋជា “ប្រាក់រៀល”។ ករណីលោកអ្នកបង់សាច់ប្រាក់ ឬកាត់ចេញពី គណនីជាប្រាក់ផ្សេងៗ ត្រូវឆ្លងកាត់ការប្តូរប្រាក់ទៅជាប្រាក់រៀល តាមអត្រាប្តូរប្រាក់ជាផ្លូវការរបស់ធនាគារប្រៃសណីយ៍កម្ពុជា។

Customer using internet banking on a laptop