សេវាកម្មធនាគារប្រាយវេទបែងឃីង

សេវាធនាគារឯកជន (Private Banking) គឺជាសេវាកម្មហិរញ្ញវត្ថុពិសេសមួយ ដែលធនាគារផ្តល់ជូនដល់បុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ (គឺបុគ្គលដែលមានប្រាក់ ឬទ្រព្យសកម្មក្នុងចំនួនច្រើន)។

title-icon

សេវាកម្មធនាគារប្រាយវេទបែងឃីង

ត្រូវបានបង្កើតឡើងសម្រាប់អតិថិជនជារូបវន្តបុគ្គល ដែលមានអាជីវកម្ម និងទឹកប្រាក់ធំៗក្នុងការដាក់ប្រាក់បញ្ញើសន្សំជាមួយធនាគារ។ សេវាកម្មនេះនឹងផ្តល់ជូនអតិថិជននូវឯកសិទ្ធិពិសេសដែលអាចធ្វើប្រតិបត្តិការទឹកប្រាក់ក្នុងទំហំធំៗ ការគ្រប់គ្រងសាច់ប្រាក់ ទទួលបានការណែនាំ និងយកចិត្តទុកដាក់ពិសេសពីប្រធានផ្នែកទំនាក់ទំនងអតិថិជនផ្ទាល់។ អតិថិជនអាចប្រើប្រាស់ផលិតផល ឬសេវាកម្មធនាគារដើម្បីការធ្វើប្រតិបត្តិការផ្ទាល់ខ្លួន ឬប្រតិបត្តិការ​ទូទាត់​ផ្សេងៗនៅក្នុងអាជីវកម្មជាដើម។

Customer using internet banking on a laptop

លក្ខណពិសេស

  • អតិថិជនអាចធ្វើការប្រើប្រាស់គ្រប់ប្រភេទគណនីរបស់ធនាគារ ដូចជា Current, Current Tier Pricing, Saving, Saving Tier Pricing, Reurring, Fixed Deposit, Escrow ។ល។

  • អតិថិជនអាចធ្វើការប្រើប្រាស់គ្រប់ប្រភេទសេវាកម្មរបស់ធនាគារ ដូចជា Tax Payment, Payroll, MB, ATM Card, Merchant, Transfer ។ល។

  • អតិថិជនដែលមានទឹកប្រាក់សរុបនៅក្នុងធនាគារចាប់ពី៥០០,០០០ដុល្លារ ឬសមមូលឡើងទៅ នឹងត្រូវបានចាត់ជាអតិថិជនប្រាយវេទបែងឃីង

  • អតិថិជននឹងទទួលបានប័ណ្ណសមាជិកប្រាយវេទបែងឃីង ដើម្បីទទួលបានការផ្តល់ជូនសិទ្ធិអាទិភាព និងការផ្តល់ជូនសេវាពិសេសនៅតាមគ្រប់បណ្តាសាខាធនាគារប្រៃសណីយ៍កម្ពុជារាល់ពេលធ្វើប្រតិបត្តិការផ្សេងៗ។

អត្ថប្រយោជន៍ពិសេស

  • List icon

    ផ្តល់ជូនមូលប្បទានប័ត្រឥតគិតថ្លៃ (០១ខែ ០១ក្បាល)

  • List icon

    ផ្តល់ជូនប័ណ្ណវីសាព្រីមៀរ៍ ដោយមិនគិតកម្រៃសេវា

  • List icon

    ផ្តល់ជូនរបាយការណ៍គណនីឥតគិតថ្លៃ (០១ខែ ០៣ដង)

  • List icon

    ផ្តល់ជូនBanker Chequeឥតគិតថ្លៃ (០១ខែ ០១សន្លឹក)

  • List icon

    ផ្តល់ជូនBanker Chequeឥតគិតថ្លៃ (០១ខែ ០១សន្លឹក)

Section list image

ការផ្តល់ជូនសេវាកម្ម

  • List icon

    ការផ្ទេរប្រាក់ក្នុងប្រទេស

    • ការផ្ទេរចូល៖ មិនគិតកម្រៃសេវា គ្រប់ទំហំទឹកប្រាក់

    • ការផ្ទេរចេញ៖ ទឹកប្រាក់ < ៥,០០០ដុល្លារ កម្រៃ ៥ដុល្លារ, ទឹកប្រាក់ >= ៥,០០០ដុល្លារ កម្រៃ ១០ដុល្លារ

  • List icon

    ការផ្ទេរប្រាក់ក្រៅប្រទេស

    • សេវាផ្ទេរចូល៖ ០.៣០% នៃទឹកប្រាក់ដែលផ្ទេរចូល (អប្បបរមា ១០ដុល្លារ)

    • សេវាផ្ទេរចេញ៖ ទាបជាងអត្រាធម្មតា ០.០៥% នៃទឹកប្រាក់ដែលផ្ទេរ (អប្បបរមា ១៥ដុល្លារ), Cable fee ១៥ដុល្លារ គ្រប់ទំហំទឹកប្រាក់

  • List icon

    សេវាប្រាក់បៀវត្សរ៍

    • សម្រាប់ឆ្នាំទី១៖ មិនគិតសេវា

    • សម្រាប់ឆ្នាំទី២ឡើង៖ ទាបជាងសេវាធម្មតា ០.១០ដុល្លារ ក្នុង១ប្រតិបត្តិការ

Section list image

ឯកសិទ្ធិពិសេសផ្សេងទៀត

  • List icon

    ទទួលបានការយកចិត្តទុកដាក់ និងតំហែទាំទៅលើប្រតិបត្តិការ និងគណនីរបស់អតិថិជនពីសំណាក់ប្រធានផ្នែកទំនាក់ទំនងប្រកបដោយបទពិសោធន៍និងមានទំនុកចិត្តខ្ពស់។

  • List icon

    ទទួលបានសេវាកម្មអាទិភាព និងការទទួលបានសិទ្ធិផ្តាច់មុខនៅ Private Banking Lounge ឬ VIP Room នៅតាមសាខារបស់ធនាគារដែលមានកន្លែងអង្គុយប្រកបដោយផាសុខភាព អាហារសម្រន់ និងអ៊ីនធឺណែត។

  • List icon

    ទទួលបានភាពឯកជនបំផុតនៅពេលធ្វើប្រតិបត្តិការជាមួយបន្ទប់ឯកជន ឬអាចរកបានសម្រាប់ការពិភាក្សាអាជីវកម្មផ្សេងៗរបស់អតិថិជន។

Section list image