សេវាធនាគារចល័ត

មុខងារទាំង ៩ នៃសេវាធនាគារចល័តដែលអតិថិជនតែងតែកោតសរសើរថា សេវាធនាគារចល័តរបស់ CPBank ពិតជាមានមុខងារច្រើន និងមានផលប្រយោជន៍!

មុខងារស្នាមម្រាមដៃ/ស្កែនមុខ

  • មុខងារស្នាមម្រាមដៃសំខាន់ចំនួន ២ នឹងអាចជួយសម្រួលដល់ការប្រើប្រាស់របស់លោកអ្នកឲ្យកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។

  • ការដំឡើងមុខងារ “ចូលស្នាមម្រាមដៃ/ស្កែនមុខ” សម្រាប់ធ្វើការចូលគណនីដោយមិនចាំបាច់ធ្វើការបញ្ចូលលេខសម្ងាត់ (Login Password)

  • ការដំឡើងមុខងារ “បញ្ជាក់ស្នាមម្រាមដៃ/ស្កែនមុខ” សម្រាប់ធ្វើការបញ្ជាក់ការធ្វើប្រតិបត្តិការផ្សេងៗនៅក្នុងសេវាធនាគារចល័ត ធនាគារ ប្រៃសណីយ៍កម្ពុជា ដោយមិនចាំបាច់រងចាំលេខសម្ងាត់តាមរយៈសារតាមទូរស័ព្ទដៃ (OTP)

មុខងារផ្អាក និងបើកដំណើរការប័ណ្ណអេធីអឹម

លោកអ្នកអាចធ្វើការផ្អាកដំណើរការប័ណ្ណ ATM បានតាមរយៈសេវាធនាគារចល័តភ្លាមៗក្នុងករណីដូចជា៖

  • បាត់ ឬចោរលួច ឬសង្ស័យថាមានអ្នកកំពុងលួចប្រើប្រាស់ប័ណ្ណ

  • ឬករណីដែលលោកអ្នកសង្ស័យថាប័ណ្ណ ATM របស់លោកអ្នកពុំមានសុវត្ថិភាព។

  • បើអ្នកជួបករណីខាងលើនេះ អ្នកអាចផ្អាកដំណើរការប័ណ្ណ ATM ដោយខ្លួនឯងដោយមិនចាំបាច់ទៅសាខាផ្ទាល់ និងទំនាក់ទំនងមកកាន់មន្ត្រីប្រឹក្សាយោបល់៖ 070 200 002 | 1800 200 888 (ឥតគិថ្លៃ) ឡើយ!

មុខងារទូទាត់តាមឃ្យូអរកូដ

មធ្យោបាយដ៏ឆ្លាតវៃ និងមានសុវត្ថិភាពក្នុងការផ្ទេរប្រាក់ទៅកាន់សាច់ញាតិ ឬទូទាត់ដៃគូអាជីវកម្មតាមរយៈឃ្យូអរកូដជំនួសឱ្យការប្រើប្រាស់ក្រដាសប្រាក់ តាមរយៈសេវាធនាគារចល័ត CPBank។
CPBank
សូមថ្លែងអំណរគុណដល់អតិថិជនដ៏វៃឆ្លាត ដែលបានបង្កើនការទូទាត់ និងផ្ទេរប្រាក់ទៅវិញទៅមក ដើម្បីបញ្ចៀសនូវការកាន់សាច់ប្រាក់ផ្ទាល់។

មុខងារផ្ទេរប្រាក់ទៅកាន់កាបូបលុយអេឡិចត្រូនិច

ពិតជាអស្ចារ្យ! អតិថិជនទាំងអស់របស់ CPBank លោកអ្នកគ្រាន់តែប្រើប្រាស់នូវសេវាធនាគារចល័ត CPBank លោកអ្នកអាចផ្ទេរប្រាក់ទៅកាន់គណនីវីងបានរហូតដល់ $1,000/1ថ្ងៃ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង យ៉ាងរហ័ស ងាយស្រួល និងមានសុវត្ថិភាព។ ចំពោះការផ្ទេរប្រាក់ទៅកាន់ ប្រព័ន្ធទូទាត់យុគសម័យថ្មី បាគង ធនាគារនិងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។

មុខងារបើកគណនីអនឡាញ

ការបើកគណនីធនាគារថ្មីទាំងប្រាក់រៀល និងដុល្លារតាមរយៈសេវាធនាគារចល័តគឺពិតជាមានភាពងាយស្រួល និងទទួលបានអត្ថប្រយោជន៍ជាច្រើន។ ជាពិសេសគឺទទួលបានអត្រការប្រាក់ប្រចាំឆ្នាំ 0.75%។ បើប្រៀបធៀបទៅកាន់ដៃគូធនាគារដែលកំពុងប្រគួតប្រជែងសព្វថ្ងៃ CPBank គឺជាជម្រើសទី ១ សម្រាប់គណនីសន្សំ។

មុខងារប្តូរលេខសម្ងាត់

ក្នុងករណីលោកអ្នកភ្លេចលេខសម្ងាត់នោះលោកអ្នកនឺងមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារ ឬទំនាក់ទំនងមកកាន់ភ្នាក់ងារធនាគារទៀតនោះទេ លោកអ្នកអាចការផ្លាស់ប្តូរលេខសម្ងាត់ដោយខ្លួនឯងបានភ្លាមៗតាមរយៈមុខងារប្តូរលេខសម្ងាត់។

ការកំណត់ប្រតិបត្តិការប្រចាំថ្ងៃ និងកម្រៃសេវា

ល.រ

ប្រភេទប្រតិបត្តិការ

Txn (#)

ចំនួនប្រតិបត្តិការ

ថ្លៃសេវា

1

Phone Top-Up / Buy PIN

50

$1 - $500 or equal per day and txn

Free

2

Bill Payment (824)

50

>$0 - $20,000 or equal per day and txn

KHR300 or USD0.08

3

Phnom Penh Water Supply

50

>$0 - $20,000 or equal per day and txn

Free

4

ELECTRICITE DU CAMBODGE (EDC)

50

>$0 - $20,000 or equal per day and txn

Free

5

Funan Loan Repayment

50

>$0 - $20,000 or equal per day and txn

Free

6

Siem Reap Water Supply Authority

50

>$0 - $20,000 or equal per day and txn

Free

7

Transfer to own CPBank account

50

>$0 - $200,000 or equal per day and txn

Free

8

Transfer to any CPBank account

80

>$0 - $200,000 or equal per day ($60,000)

Free

9

Transfer to Bakong Wallet

10

>$0 - $5,000 or equal per day and txn

Free

10

Transfer to other Banks via Bakong (CASA)

50

>$0 - $49,999 or equal per day and txn

Free

11

Transfer to other Banks Bakong Large Value

4

$50,000 – $200,000 or equal per day

0.006%

12

KHQR Scan via Bakong

50

>$0 - $10,000 or equal per day and txn

Free

13

QR Cross Border

10

>$0 - $5,000 or equal per day and txn

Free

14

Credit Card payment

5

>$0 - $30,000 or equal per day and txn

Free

15

Cash Out (Card-less)

10

>$1 - $2,000 or equal

Free

16

Top-up Virtual Card

5

>$0 - $2,500 per day and txn

Free

17

Create Virtual Card

5

>$0 - $2,500 per day and txn

Free

18

Open Fix Deposit

10

>$100 - $1,000,000 or equal per day

Free

19

Bill Payment via EDC, DST, DOOE Apps

50

>$0 - $50,000 or equal per day and txn

Free

20

CPBank QR Payment Service

10

>$0 - $10,000 or equal per day and txn

Free

21

General Department of Customs and Excise

50

>$0 - $50,000 or equal per day and txn

Free

22

PPSHV Expressway

50

>$0 - $20,000 or equal per day and txn

USD0.25 or KHR1,000

23

MPWT Public Services

50

>$0 - $20,000 or equal per day and txn

USD0.25 or KHR1,000

24

Overseas Transfer (Swift Transfer)

20

≥$40 - $100,000 per day

0.13% (Min. $15)

ចំពោះការណែនាំ សម្រាប់ ការ ភ្ជាប់ រវាងគណនីបាគង និងគណនី CPBank

សូមចុចទីនេះ: ទាញយកការណែនាំសម្រាប់អ្នកប្រើប្រាស់បាគង

Mobile Banking | CPBank Cambodia