ម៉ាសុីនដក-ដាក់ប្រាក់

គឺជាឧបករណ៍ធនាគារតាមប្រព័ន្ធអេឡិចត្រូនិក ដែលអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការហិរញ្ញវត្ថុបាន ដោយមិនចាំបាច់ទៅកាន់សាខាធនាគារ ឬនិយាយជាមួយបុគ្គលិកធនាគារឡើយ។

ម៉ាសុីន ATM

ម៉ាស៊ីន ATM របស់ CPBank ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើប។ អតិថិជនអាចធ្វើប្រតិបត្តិការនានាយ៉ាងងាយស្រួល និង សុវត្ថិភាពខ្ពស់បំផុត។

សេវាកម្ម សំខាន់ នៃ ម៉ាស៊ីន ATM របស់ CPBank រួម មាន៖

  • ពិនិត្យ សមតុល្យ គណនី

  • ពិនិត្យ មើល របាយការណ៍ហិរញ្ញវត្ថុ របស់ គណនី

  • ដកប្រាក់

  • ផ្ទេរប្រាក់

  • ទូទាត់ សងបណ្ណឥណទាន

  • ផ្លាស់ប្តូរលេខ សម្ងាត់ផ្ទាល់ ខ្លួន

លោកអ្នកអាចដាក់ប្រាក់ ឬសងប្រាក់កម្ចីបានយ៉ាងងាយស្រួលតាមរយៈវិធីសាស្ត្រដូចខាងក្រោម៖

CPBank មានបណ្តាញសាខាចំនួន ៦៤ នៅទូទាំងប្រទេស។ លោកអ្នកអាចដាក់ប្រាក់ចូលក្នុងគណនី CPBank របស់លោកអ្នកបានតាមរយៈបញ្ជរសេវាកម្មនៅសាខាណាមួយដែលនៅជិតបំផុត។

CPBank មានម៉ាស៊ីន ATM ចំនួន ១៥៦ កំពុងដំណើរការនៅទូទាំងប្រទេស និងមានម៉ាស៊ីនដាក់ប្រាក់ (Cash-in machines) ចំនួន ១០ គ្រឿង។ លោកអ្នកអាចដាក់ប្រាក់ចូលក្នុងគណនីតាមរយៈម៉ាស៊ីនដាក់ប្រាក់ទាំង ១០ គ្រឿងនេះបានដោយឥតគិតថ្លៃ គ្រប់ពេលវេលា ២៤/៧។

Customer using internet banking on a laptop