របៀបដំណើរការ៖
ជំហានទី១៖ បើកគណនីក្រុមហ៊ុនជាមួយ CPBank ឯកសារតម្រូវ៖
វិញ្ញាបនបត្រ ឬលក្ខន្តិកៈបង្កើតក្រុមហ៊ុន
វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
ប័ណ្ណប៉ាតង់
លិខិតឆ្លងដែន / អត្តសញ្ញាណប័ណ្ណ (មានសុពលភាព)
លិខិតតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាល (ឬលិខិតអនុញ្ញាត)
ជំហានទី២៖ បើកគណនីបុគ្គលិក ឯកសារតម្រូវ៖
ជំហានទី៣៖ បន្ទាប់ពីបញ្ចប់ការចុះឈ្មោះបើកគណនីលោកអ្នកអាចអនុវត្តការទូទាត់ប្រាក់បៀវត្សបានដូចខាងក្រោម៖
សូមផ្ញើឯកសារប្រាក់បៀវត្សរបស់និយោជិកដែលបានអនុម័តរួចរាល់មកកាន់បេឡាកររបស់ CPBank។
លោកអ្នកនឹងទទួលបានសារតាមរយៈអ៊ីម៉ែល ឬការទំនាក់ទំនងតាមរយៈទូរស័ព្ទរាល់ពេលដំណើរការបើកប្រាក់បៀវត្ស និងការបើកប្រាក់បៀវត្សត្រូវបានបញ្ចប់រួចរាល់។
អត្ថប្រយោជន៍សម្រាប់និយោជិក៖
អាចដកប្រាក់ក្រៅម៉ោងធ្វើការដោយប្រើប័ណ្ណអេធីអឹមបាន ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍រួមទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក
អាចធ្វើការដកប្រាក់បានតាមបណ្តាសាខារបស់ CPBank នៅគ្រប់បណ្តាខេត្ត ក្រុងទូទាំងប្រទេសកម្ពុជា
ទទួលបានការប្រាក់ពីគណនីបញ្ញើសន្សំរាល់ចុងខែនីមួយៗ និងទទួលបានអត្ថប្រយោជន៍ផ្សេងទៀតជាច្រើនពីការប្រើប្រាស់សេវាកម្មរបស់ CPBank
ទទួលបានការផ្ទេរប្រាក់ក្នុងស្រុកដោយឥតគិតថ្លៃ
និយោជិកអាចទទួលបានប្រាក់កម្ចីផ្ទាល់ខ្លួនដោយមិនចាំបាច់មានទ្រព្យបញ្ចាំ
អត្ថប្រយោជន៍សម្រាប់និយោជក៖
ធ្វើឱ្យប្រសើរឡើងនូវលំហូរសាច់ប្រាក់របស់អ្នក និងធានាថានិយោជិករបស់អ្នកទទួលបានប្រាក់ខែយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា
សន្សំសំចៃពេលវេលា និងថវិកាដោយលុបបំបាត់នូវតម្រូវការប្រើប្រាស់សាច់ប្រាក់ក្នុងចំនួនច្រើន ឬការចេញមូលប្បទានប័ត្រនៅកាលបរិច្ឆេទបើកប្រាក់បៀវត្ស
ការការពារថវិការបស់ក្រុមហ៊ុនអ្នកឱ្យមានសុវត្ថិភាព ព្រោះមិនចាំបាច់ដឹកសាច់ប្រាក់ពីធនាគារមកកាន់ការិយាល័យទៀតទេ
ត្រួតពិនិត្យ និងតាមដានការចំណាយបានយ៉ាងងាយស្រួលតាមរយៈសេវាធនាគារចល័តដោយឥតគិតថ្លៃ
ទទួលបានការដំឡើងម៉ាស៊ីនអេធីអឹមនៅជិតក្រុមហ៊ុន
ទទួលបានការផ្ទេរប្រាក់ក្នុងស្រុកដោយឥតគិតថ្លៃ
ទទួលបានអត្រាពិសេសសម្រាប់ការផ្ទេរប្រាក់ក្រៅប្រទេស
ទទួលបានអត្រាការប្រាក់ពិសេសសម្រាប់ប្រាក់បញ្ញើសន្សំមានកាលកំណត់
ទទួលបានអត្រាការប្រាក់ពិសេសសម្រាប់ឥណទាន (ចំពោះតែអតិថិជនក្នុងប្រទេស)